អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh

អញ្ជើញថ្លែងមតិនៅទីនេះ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានស្នើឲ្យស្រុក Hai Hau បន្ត ភាពស្វាហាប់ ការច្នៃប្រឌិត និងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពរាល់សក្កានុភាព ប្រៀបខ្លាំងសម្រាប់ការអភិវឌ្ឍ ព្រមទាំងទទួលឲ្យបានច្រើនថែមទៀត នូវសមទ្ធផលលើគ្រប់វិស័យក្នុងសម័យកាលថ្មី។ ស្រុកគប្បីផ្តោតសំខាន់លើការ ដោះស្រាយរាល់បញ្ហាសង្គម គោលនយោបាយសម្រាប់ជនមានគុណូបការៈ កាត់បន្ថយចំនួនគ្រួសារក្រីក្រ ពង្រឹងផែនមហាសាមគ្គីប្រជាជនទាំងមូល សំដៅឆ្ពោះទៅការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ ទន្ទឹមជាមួយគ្នានោះ ខេត្តគប្បី យកចិត្តទុកដាក់ ដល់កិច្ចការកសាងបក្ស កសាងប្រព័ន្ធនយោបាយ អនុវត្តន៍ល្អរាល់សេចក្តីសម្រេចចិត្តរបស់មជ្ឈឹមបក្សដោយផ្សារភ្ជាប់ជាមួយការជម្រុញការសិក្សានិងធ្វើតាមសតិ អារម្មណ៍ សីលធម៌និងរចនាបទរបស់លោកប្រធានហូជីមិញផងដែរ៕