ទិដ្ឋភាពនៃជំនួបធ្វើការរបស់អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh នៅឡាតវី

នៅក្នុងជំនួបនេះ លោកស្រី Dang Thi Ngoc Thinh បានស្នើឲ្យភាគីទាំងពីរ រួមសហការរៀបចំបណ្តាសកម្មភាពពន្លឿនពាណិជ្ជកម្ម សំដៅ ជួយឧបត្ថម្ភស្វែងរកឱកាសសហប្រតិបត្តិការនៅទីផ្សារភាគីនីមួយៗ ព្រមទាំងអះអាងថាវៀតណាមត្រៀមខ្លួនជាស្រេចធ្វើជាស្ពានជួយឡាតវីទាក់ ទង ផ្ទាល់ជាមួយទីផ្សាររបស់ប្រទេសអាស៊ាននានាផងដែរ។ ថ្នាក់ដឹកនាំទាំងពីរ បានឯកភាព នាំខឿនសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ឲ្យទៅជាអាទិភាព សហប្រតិបត្តិការទ្វេភាគី និងសន្យារួមសហការយ៉ាងជិតស្និទ្ធ គាំទ្រគ្នាទៅវិញ ទៅមកនៅបណ្តាយន្តការនិងវេទិកាហុភាគីដូចជា អង្គការសហប្រជាជាតិ UNESCO និងវេទិកាអាស៊ី-អឺរ៉ុប (ASEM) ជា ដើម។

ក៏ក្នុងថ្ងៃដដែល លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញចូលរួម តុមូលសហគ្រាសវៀតណាម-ឡាតវីនិងជួបសំណេះសំណាលជាមួយកម្មាភិ បាលស្ថានទូតវៀតណាមប្រចាំនៅ ប៉ូឡូញនិងឡាតវីរួមទាំងសហ គមន៍ជនជាតិវៀតណាមនៅឡាតវីទៀតផង៕