អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Dak Nong (រូបថតៈ bao Dak Nong)

នៅក្នុងជំនួបនេះ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh មានបំណងចង់ឲ្យថ្នាក់ដឹក នាំខេត្ត Dak Nong បន្តផ្តោតការយកចិត្តទុកដាក់ដល់ការងារសុខមាលភាពសង្គម កាត់បន្ថយភាពក្រីក្រ។ រួមជាមួយគ្នានោះ មានគោលនយោបាយត្រឹល្អមត្រូវ ដើម្បីដោះស្រាយបញ្ហាជនចំណាក់ស្រុកដោយសេរី។ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh ក៏បានស្នើឲ្យខេត្ត ត្រូវប្រមូលផ្តុំលើការងារកែទម្រង់រដ្ឋបាល បង្កលក្ខណៈងាយស្រួលជួយអាជីវកម្មនិងប្រជាជនបើកទូលាយផលិតកម្មធ្វើអាជីវកម្ម។ ទន្ទឹមជាមួយគ្នានោះ ខេត្តត្រូវក្តាប់ជាប់នូវគោលដៅនានា ជាពិសេសគឺគោលដៅអំពីការរៀបចំឡើងវិញរចនាសម្ព័ន្ធផ្នែកកសិកម្ម ការដាំដុះព្រៃឈើ។ ម្យ៉ាងវិញទៀត បន្តអនុវត្តន៍ត្រឹមត្រូវរាល់សារាចរនិងសេចក្តីសម្រេចចិត្តរបស់មជ្ឈឹម។

មុននោះ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទៅទស្សនានិងជូនអំណោយនៅសាលបឋមសិក្សាចំនួនពីរ គឺសាលា La Van Cau និងសាលា Le Loi នៅឃុំ Dak R’ Mang ស្រុក Dak Glong ផងដែរ៕