![]() |
អញ្ជើញថ្លែងមតិក្នុងជំនួបនេះ អនុប្រធានរដ្ឋសភាលោកស្រី Tong Thi Phong បានទទួលស្គាល់ រាល់ការខិតខំប្រឹងប្រែងនិងសាមគ្គីភាពរបស់បក្សភាគ រដ្ឋអំណាចនិងប្រជាជនបណ្តាជន ជាតិនៅស្រុក Moc Chau ក្នុងការជម្រុញអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ផ្ទេរប្តូររចនាសម្ព័ន្ធដើម ឈើដាំដុះ និងអភិវឌ្ឍន៍សេវាកម្មទេសចរណ៍ជាដើម។ ទន្ទឹមជាមួយគ្នានោះ លោក ស្រី Tong Thi Phong ក៏មានបំណង ចង់ឲ្យគណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ រដ្ឋអំ ណាចនិងប្រជាជនស្រុក Moc Chau បន្តពង្រីកស្មារតីសាមគ្គីនិងឧត្តមភាពរបស់តំបន់ជាពិសេស មានផលិតផលកសិកម្មមានគុណភាពខ្ពស់បាននាំចេញទៅទីផ្សារអន្តរជាតិ ផងដែរ៕

