![]() |
នាព្រឹកថ្ងៃទី ១៥ កញ្ញា នៅទីក្រុងម៉ានីលប្រទេសហ្វីលីពីន បានប្រព្រឹត្តិទៅសម័យប្រជុំនៃគណៈកម្មាធិការមហាសន្និបាតអន្តរសភាសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍លើកទី ៣៨ (AIPA-៣៨)។ សម័យប្រជុំនេះ គឺស្ថិតក្នុងសកម្មភាពនៃ AIPA-៣៨។ ចូលរួមសម័យប្រជុំនេះ មានគណៈប្រតិភូសភាចំនួន ១០ នៃប្រទេសជាសមាជិក AIPA រួមមាន៖ ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី មីយ៉ាន់ម៉ា ថៃ វៀតណាម និងប្រទេសសង្កេតការណ៍ចំនួន ១១ រួមទាំងភ្ញៀវអញ្ជើញមួយចំនួនទៀត។ គណៈប្រតិភូជាន់ខ្ពស់វៀតណាម ដឹកនាំដោយ អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong។
ប្រធានសភាជាន់ទាបហ្វីលីពីន លោក Pantaleon D. Alvarez ប្រធាន AIPA បានអញ្ជើញជាអធិបតីសម័យប្រជុំនៃគណៈកម្មាធិការនេះ។ នៅទីនេះ គណៈកម្មាធិការ AIPA បានពិចារណា អនុម័តលើកម្មវិធីសកម្មភាព និងរបៀបវារៈ AIPA-៣៨ ក្នុងនោះមានប្រធានបទនៃសម័យប្រជុំនានា កំណត់ពេលវេលារៀបចំមហាសន្និបាតAIPA-៣៨ គឺចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៩ កញ្ញា៕

