អនុប្រធានរដ្ឋសភាវៀតណាមលោក Do Ba Ty ជួបសំណេះសំណាលជាមួយ អ្នកបោះឆ្នោតនៅស្រុក Bat Xat ខេត្ត Lao Cai

ទទួលយករាល់មតិយោបល់ររបស់អ្នកបោះឆ្នោត លោក Do Ba Ty បានវាយតម្លៃ ខ្ពស់ចំពោះលទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមដែលស្រុក Bat Xat សម្រេច បានក្នុងរយៈពេលកន្លងទៅ។ទន្ទឹមនឹងនេះ លោកក៏ស្នើឲ្យ ស្រុក Bat Xat រួមទាំង ស្ថាប័ននានាផ្តោតការយកចិត្តទុកដាក់ក្នុងការអនុវត្តឲ្យបានល្អនូវខ្លឹមសារនៃការឃ្លាំមើលរបស់គណៈប្រតិភូរដ្ឋសភា ព្រមទាំងអនុវត្ត បានល្អនូវកិច្ចការកសាង ជនបទថ្មីដោយតភ្ជាប់ជាមួយកិច្ចការពារបរិស្ថាននិងអេកូឡូស៊ីក៏ដូចជាកិច្ចការលុបបំបាត់ភាពអត់ឃ្លាននិងកាត់បន្ថយភាពក្រីក្រផងដែរ។ ក្នុងថ្ងៃដដែលនេះ គណៈ ប្រតិភូបានអញ្ជើញទៅអុជធូបនៅស្តូប រំលឹក វិញ្ញាណក្ខន្ធវីរយុទ្ធជនពលីខេត្ត Lao Cai ក្នុងឱកាសរំលឹកខួបលើកទី ៧១ ទិវាយុទ្ធជនពិការនិងយុទ្ធជនពលី វៀតណាម (ថ្ងៃទី២៧ កក្កដា ឆ្នាំ ១៩៤៧/ថ្ងៃទី២៧ កក្កដា ឆ្នាំ ២០១៨)៕