អនុប្រធានរដ្ឋសភាវៀតណាម លោក Uong Chu Luu

ថ្លែងនៅក្នុងសម័យប្រជុំនេះ លោក Uong Chu Luu បានអះអាងថាកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិង AIPA គប្បីពង្រឹងនិងពង្រីកឲ្យបានស្អិតរមួតនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្លុកនេះ ក៏ដូចជាសំរាប់ដៃគូរវាងអាស៊ាននិង AIPA ដោយឈរលើអត្ថប្រយោជន៍រួមឆ្ពោះទៅអនាគតដ៏ត្រចេះត្រចង់និងមាននិរន្តភាពថែមទៀតដែលក្នុងនោះមនុស្សដើរតួនាទីជាស្នូលផងដែរ។ ទាក់ទងនឹងសារនៃកិច្ចប្រជុំថ្នាក់ដឹកនាំរបស់ AIPA-ASEAN លើកនេះ លោក Uong Chu Luu បានលើកសំណើរបញ្ចូលបន្ថែមនូវខ្លឹមសារសំខាន់ៗមួយចំនួនចូលទៅក្នុងសាររបស់ AIPA ហើយត្រូវបានអនុម័តជាឯកច្ឆ័ន្ទ ដែលក្នុងនោះសង្កត់ធ្ងន់លើបញ្ហាសន្តិសុខនៅក្នុង អាស៊ាន ជាពិសេសគឺការជួញដូរគ្រឿងញៀននិងការជួញដូរមនុស្សជាដើម៕