អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh (រូបថត៖ TTXVN)

ដំណើរទស្សនកិច្ចនេះបានធ្វើឡើងក្នុងបរិបទដែលទំនាក់ទំនងភាពដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាង វៀតណាមនិងឥណ្ឌា បន្តអភិវឌ្ឍន៍ជាវិជ្ជមាន ដោយ អះអាងអំពីគោលនយោបាយដោយឥតងាករេរបស់ វៀតណាមគឺតែងតែផ្តោតការយកចិត្តទុកក្នុងការបង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយឥណ្ឌា។ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញជួបពិភាក្សាជាមួយអនុប្រធានាធិបតីឥណ្ឌា លោក Venkaiah Naidu ព្រមទាំងចូលរួមពិធីបើកស្ថាប័នវិទ្យុសម្លេងវៀតណាមប្រចាំនៅ ឥណ្ឌាផងដែរ៕