អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទទួលជួបជាមួយអភិបាលខេត្ត Kanagawa (ជប៉ុន) (រូបថត៖ TTXVN)

លោកស្រី Dang Thi Ngoc Thinh មានបំណងចង់ឲ្យលោក Kuroiwa Yuji ផ្តោតការយកចិត្តទុកដាក់ក្នុងការលើកទឹកចិត្តសហគ្រាសរបស់ខេត្តមកវិនិយោគបន្ថែមទៀតនៅប្រទេសវៀតណាមលើវិស័យដែលមានប្រៀបខ្លាំង ដូចជាវិស័យឧស្សាហកម្មច្នៃប្រឌិត ពាណិជ្ជកម្ម សេវាកម្ម កសិកម្ម - រុក្ខកម្ម - នេសាទជាដើម។ លោកស្រីបន្តទៀតថា វៀតណាមត្រៀមខ្លួនបង្កើតលក្ខណៈអំណោយផលល្អបំផុតសម្រាប់សហគ្រាសនៃខេត្ត Kanagawa មកវិនិយោគនិងធ្វើអាជីវកម្មនៅ វៀតណាមផងដែរ។ រីឯខ្លួនវិញ លោក Kuroiwa Yuji បានជឿជាក់ថាវៀតណាមនិងជប៉ុននឹងបន្តជម្រុញការជួបប្រាស្រ័យលើវិស័យច្រើនថែមទៀតនាពេលខាងមុខ ដើម្បីរួមចំណែកយ៉ាងជាក់ស្តែងក្នុងការអភិវឌ្ឍន៍រួមរបស់ប្រទេសទាំងពីរផងដែរ៕