ក្នុងកិច្ចប្រជុំនេះ លោកស្រី Dang Thi Ngoc Thinh ស្នើថានាពេលខាងមុខ ខេត្ត Bac Lieu គប្បីយកចិត្តទុកដាក់យ៉ាងខ្លាំងថែមទៀតលើបញ្ហាបំរែបំរួលអាកាស ធាតុ ជាពិសេសគឺបញ្ហាបាក់ស្រុតដីនិងជ្រាបចូលទឹកប្រៃ សន្តិសុខ-ការពារជាតិ ជាដើម។ លោកស្រី Dang Thi Ngoc Thinh ក៏បានឲ្យដឹងថា នឹងស្នើ រដ្ឋាភិបាល ផ្តល់អាទិភាពក្នុងការផ្តល់ទុនវិនិយោគសំរាប់ខេត្ត Bac Lieu និយាយដោយឡែក ក៏ដូច ជាតំបន់វាលសណ្តទន្លេ Cuu Long និយាយរួម។ ក្នុងថ្ងៃដដែល លោកស្រី Dang Thi Ngoc Thinh និងស្ថាប័ន សហគ្រាសមួយចំនួនបានប្រគល់ផ្ទះមេត្តាធម៌ ចំនួន ៥ខ្នង រួមទាំងអំណោយនិងអាហារូបករណ៍ចំនួន ២០០ កញ្ចប់ ជូនសិក្សានុ សិស្ស។ល។ ៕