![]() |
ក្នុងជំនួបនេះលោកស្រី Dang Thi Ngoc Thinh បានអះអាងថា វៀតណាមជានិច្ចកាលចាត់ទុកជប៉ុនជាដៃគូ ទំនាក់ទំនងជួរមុខនិងយូរអង្វែង ហើយវៀតណាមតែងតែលើកទឹកចិត្តនិងប្តេជ្ញាចិត្ត នឹងបង្កលក្ខណៈងាយស្រួលដល់ បណ្ដាអង្គភាពអាជីវកម្មជប៉ុនក្នុងការវិនិយោគទុននៅវៀតណាម ជាពិសេសសំរាប់វិស័យផលិតកម្ម និងបច្ចេកវិទ្យាខ្ពស់ ជាដើម។
នាពេលខាងមុខ លោកស្រី Dang Thi Ngoc Thinh មានគោលបំណងចង់ឱ្យមានអង្គភាពអាជីវកម្មជប៉ុនច្រើន ថែមទៀតមកវិនិយោគទុននៅវៀតណាមក្នុងវិស័យសេវាកម្ម និងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន ព្រមទាំង បង្កើន ការអភិវឌ្ឍទេសចរណ៍និង ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំជាដើម៕

