ទិដ្ឋភាពនៃជំនួបពិភាក្សាការងារ។ (រូបថត៖ VNA) |
លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan បាន អះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំង និងមានបំណងចង់ពង្រឹង ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយ ដាណឺម៉ាក។ ដើម្បីជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម និងវិនិយោគនាពេលខាងមុខ ភាគីទាំងពីរ លើកទឹកចិត្តឱ្យសហគ្រាសនៃប្រទេសទាំងពីរអនុវត្តន៍គម្រោងវិនិយោគលើវិស័យដែលភាគីដាណឺម៉ាកមានប្រៀបខ្លាំង និងសមស្របនឹងទិសដៅអភិវឌ្ឍន៍របស់ប្រទេស វៀតណាមក្នុងរយៈពេលខាងមុខដូចជា៖ ថាមពលកកើតឡើងវិញ សេដ្ឋកិច្ចសមុទ្រ ឧស្សាហកម្មកែច្នៃអាហារ និងកំណើនបៃតង។
លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan បានស្នើឲ្យ រដ្ឋាភិបាលដាណឺម៉ាកឡើងសំឡេងជំរុញឱ្យរដ្ឋសភានៃប្រទេស សមាជិកសហភាពអឺរ៉ុបដែលនៅសេសសល់ ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការ វិនិយោគ EU-វៀតណាម (EVIPA) នាពេលឆាប់ៗនេះ ព្រមទាំងគាំទ្រគណៈកម្មាធិការ អឺរ៉ុប (EC) ដក "កាតលឿង" IUU សម្រាប់ការនាំចេញជលផលរបស់វៀតណាមក្នុង ពេលឆាប់ៗនេះផងដែរ៕

