![]() |
ក្នុងជំនួបជាមួយសមាគមវៀតណាមនៅចក្រភពអង់គ្លេស សហគមន៍បញ្ញាវន្តវៀតណាមប្រចាំនៅចក្រភពអង់គ្លេសបានសម្តែងនូវក្តីប្រាថ្នារបស់ខ្លួនក្នុងការរួមចំណែកដល់ការអភិវឌ្ឍវៀតណាមនៅក្នុងវិស័យដែលមានប្រៀបខ្លាំងរបស់ចក្រភពអង់គ្លេស។ សហគមន៍បញ្ញាវន្តវៀតណាមប្រចាំនៅចក្រភពអង់គ្លេសក៏បានសម្តែងនូវគោលបំណងថាក្រសួងការបរទេសវៀតណាម គណៈកម្មការរដ្ឋទទួលបន្ទុកជនវៀតណាមនៅបរទេសនឹងគាំទ្រការរៀបចំឡើង "វេទិកាបណ្ឌិតសភាក្មេងរបស់ពិភពលោក" លើកដំបូងនៅវៀតណាមនាខែកក្កដាខាងមុខ។ នេះគឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យដោយមានការចូលរួមរបស់អ្នកវិទ្យាសាស្ត្រវ័យក្មេងវៀតណាមនិងនៅលើពិភពលោក ដើម្បីពង្រឹងការតភ្ជាប់អ្នកសិក្សាស្រាវជ្រាវវ័យក្មេងទាំងជាតិនិងអន្តរជាតិផងដែរ។
លោក Nguyen Quoc Cuong ក៏បានបានស្នើឲ្យបណ្ដាសមាគមនិងអង្គភាពអាជីវកម្មវៀតណាមបង្កើនសាមគ្គីភាព និងថែរក្សាវប្បធម៌វៀតណាម និងភាសាវៀតណាមក្នុងសហគមន៍វៀតណាមដែលរស់នៅក្នុងចក្រភពអង់គ្លេសជាដើម។ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចការងារនៅចក្រភពអង់គ្លេស ក្រុមការងារក៏មានជំនួបពិភាក្សាការងារជាមួយស្ថានទូតវៀតណាមប្រចាំនៅចក្រភពអង់គ្លេស៕

