ទិដ្ឋភាពនៃជំនួបពិភាក្សារវាងអនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son ជាមួយអនុរដ្ឋមន្ត្រីសភាការទូតជប៉ុន លោក Iwao Horii

ក្នុងជំនួបនេះ លោក Bui Thanh Son បានវាយតម្លៃខ្ពស់ចំពោះតួនាទីដឹកនាំរបស់ ជប៉ុនក្នុងការសម្រេចកិច្ចចរចានិងចុះហត្ថលេខាលើ កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិង ជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។ លោកអនុរដ្ឋមន្ត្រីការបរ ទេសវៀតណាមបានស្នើឲ្យជប៉ុន បង្កើនកិច្ចសហប្រតិបត្តិការ ចែករំលែកនូវគោលជំហ នៅបណ្តាវេទិកាអន្តរជាតិនិងតំបន់ ជាពិសេសគាំទ្រគោលជំហររបស់ វៀតណាមនិង អាស៊ានចំពោះបញ្ហាសមុទ្រខាងកើត។

រីឯលោក Iwao Horii វិញបានវាយតម្លៃខ្ពស់ ចំពោះការចូលរួមចំណែកសកម្ម របស់វៀតណាមនៅសន្និសីទ OECD ស្តីពីកម្មវិធីអាស៊ីអាគ្នេយ៍នេះ។ លោករូបនេះមាន បំណង បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចឲ្យបានខ្លាំងក្លាថែមទៀត។ យ៉ាងណាមិញ វៀត ណាមគប្បីផ្តោតការយកចិត្តទុកដាក់និងបង្កលក្ខណៈងាយស្រួល សម្រាប់អនុវត្តន៍រាល់គម្រោងការសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីផងដែរ៕