ទិដ្ឋភាពនៅសិក្ខាសាលា។ (រូបថត៖ cand.com.vn) |
នៅថ្ងៃទី៣០ វិច្ឆិកា សិក្ខាសាលាបានពិភាក្សាលើប្រធានបទស្នូលចំនួនពីរ រួម មាន៖ សិទ្ធិ និងកាតព្វកិច្ចដែលត្រូវបានចែងក្នុង UNCLOS ១៩៨២ និងឯកសារច្បាប់ ពាក់ព័ន្ធ; បញ្ហាប្រឈមបែបប្រពៃណី និងទើបលេចចេញក្នុងដំណើរការអនុវត្ត អនុសញ្ញា។ សុន្ទរកថានានាបានរំលេចលើតម្លៃគ្រប់ជ្រុងជ្រោយនៃ UNCLOS ១៩៨២ ក្នុងអំឡុងពេល ៤០ ឆ្នាំកន្លងមក; ហើយសង្កត់ធ្ងន់ថា នេះគឺជាឧបករណ៍ច្បាប់ដ៏ សំខាន់បំផុត ដើម្បីរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ បង្កើតក្របខ័ណ្ឌមួយ ដើម្បី ជំរុញកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហាប្រពៃណី និងទើបលេចចេញ នៅសមុទ្រ និងមហាសមុទ្រក្នុងតំបន់។
ក្នុងថ្ងៃទី១ ធ្នូ សិក្ខាសាលាបានផ្តោតលើការពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែង សហប្រតិបត្តិការអន្តរជាតិឆ្ពោះទៅរកការប្រើប្រាស់ប្រកបដោយចីរភាព ការអភិរក្ស សមុទ្រ និងមហាសមុទ្រ រួមទាំងការចរចាលើឯកសារច្បាប់អន្តរជាតិស្តីពីជីវចម្រុះ សមុទ្រនៅក្នុងដែនសមុទ្រដែលស្ថិតនៅក្រៅតំបន់យុត្តាធិការជាតិ; យុត្តាធិការលើ ធនធានសត្វនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ; ការសម្របខ្លួនទៅនឹងការប្រែប្រួល អាកាសធាតុ និងស្ថាប័នទទួលបន្ទុករបរនេសាទក្នុងតំបន់ផងដែរ៕

