នៅក្នុងជំនួបនេះ នាយឧត្តមសេនីយ៍ ផាន់ វ៉ាន់ យ៉ាង បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ និងកាន់តែទូលំទូលាយរវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យនយោបាយនិងការទូត ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រមទាំងការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគី។
រីឯខ្លួនវិញ នាយឧត្តមសេនីយ៍ Romeo Brawner Junior បានជម្រាបជូននាយឧត្តមសេនីយ៍ ផាន់ វ៉ាន់ យ៉ាង អំពីលទ្ធផលនៃកិច្ចសន្ទនារបស់លោកជាមួយនាយឧត្តមសេនីយ៍ ង្វៀន តានគឿង ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស។ នាយឧត្តមសេនីយ៍ Romeo Brawner Junior បានសង្កត់ធ្ងន់ថា ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរ គឺជាមូលដ្ឋានសម្រាប់ពង្រឹងទំនាក់ទំនងក្នុងវិស័យនេះ។
ដោយផ្អែកលើលទ្ធផលនៃកិច្ចសន្ទនា នាយឧត្តមសេនីយ៍ ផាន់ វ៉ាន់យ៉ាង បានស្នើថា នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ទូលំទូលាយ ប្រកបដោយប្រសិទ្ធភាពនូវការយល់ដឹងរួមគ្នារវាងថ្នាក់ដឹកនាំជាន់ខ្ពស់ និងក្រសួងការពារជាតិនៃប្រទេសទាំងពីរ លើកិច្ចសហប្រតិបត្តិការយោធា និងការពារជាតិ ព្រមទាំងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិដែលបានចុះហត្ថលេខានាពេលថ្មីៗនេះ ដោយបញ្ជាក់ថា ក្រសួងការពារប្រទេសវៀតណាមជានិច្ចកាលបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់កងទ័ពនៃប្រទេសទាំងពីរ ដើម្បីបន្តបង្កើនកិច្ចសហប្រតិបត្តិការ៕
