ជ័យជំនះព្រមៗគ្នារបស់ប្រជាជនវៀតណាមនិងបារាំងទៅលើអាណានិគមនិយមក្នុងជ័យជំនះ Dien Bien Phu

ឆ្លើយតបនឹងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម សង្គមវិទូបារាំងលោក Saïd Bouamama បានឲ្យដឹងថា ប្រជាជនបារាំងមិនដែលគាំទ្រសង្គ្រាមនេះទេ។ ចលនាប្រឆាំងសង្គ្រាមនៅក្នុងប្រទេសវៀតណាមគឺពិតជារស់រវើកណាស់។ ទាហានរាប់រយនាក់បានចូលរួមក្នុងជួរកងទ័ពវៀតណាម កម្មករធ្វើការនៅកំពង់ផែ និងផ្លូវដែកបានបដិសេធការលីសែងឥវ៉ាន់ និងការដឹកជញ្ជូនសព្វាវុធទៅកាន់ប្រទេសវៀតណាម។ យោងតាមលោក Saïd Bouamama ថា Dien Bien Phu មានសារៈសំខាន់ខ្លាំងណាស់ ពោលគឺជាការបរាជ័យនៃរបបអាណានិគម និងលទ្ធិរើសអើងពូជសាសន៍ក៏ដូចជារដ្ឋបារាំងផងដែរ។ ហើយនេះជាជ័យជំនះរបស់ប្រជាជាតិវៀតណាមនិងបារាំងតែម្តង៕