អតីតនាយករដ្ឋមន្រ្តីឥណ្ឌាលោក Atal Bihari Vajpayee (រូបថត៖ AFP/TTXVN)

ក្នុងរយៈពេលកាន់អំណាច លោក Vajpayee បានបញ្ជាឲ្យដំណើរការសាកល្បងនុយក្លេអ៊ែរជាច្រើន ដើម្បីនាំឥណ្ឌាក្លាយទៅជា មហាអំណាចពិភពលោកអំពីអាវុធនុយក្លេអ៊ែរ។ ជាកវីផងនិងជាអ្នកនយោបាយផង លោក Vajpayee ជាអ្នកដឹកនាំមួយរូបដែលទទួលបានការគោរពរាប់អានជាច្រើន បំផុតក្នុងគណៈបក្ស BJP របស់នាយករដ្ឋមន្រ្តីលោក Modi និងជាតំណាង កណ្ដាលនិយមនៃលទ្ធិជាតិនិយម Hindu។ លោក Atal Bihari Vajpayee កើតនាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩២៤ បានកាន់ តំណែងជានាយករដ្ឋមន្រ្តីឥណ្ឌា៣លើក។ លើកដំបូងអូសបន្លាយក្នុងរយៈពេល តែ១៣ថ្ងៃនាឆ្នាំ១៩៩៦។ លើកទីពីរគឺក្នុងរយៈពេល១១ខែ ចាប់ពីឆ្នាំ ១៩៩៨ដល់ឆ្នាំ១៩៩៩ ហើយលើកទី៣គឺចាប់ពីឆ្នាំ១៩៩៩ដល់ឆ្នាំ២០០៤៕