![]() |
ក្នុងជំនួបនេះ អតីតយុទ្ធជន Truong Sa ទាំងឡាយបានរំលឹកឡើងវិញនូវអនុស្សាវរីយ៍ សម័យកាលដ៏វីរភាព និង អង់ងាចក្លាហាន ដើម្បីការពារសមុទ្រកោះ Truong Sa ដែល ជាអធិបតេយ្យដ៏ពិសិដ្ឋរបស់មាតុភូមិវៀតណាម ព្រមទាំង លើកទឹកចិត្តចែករំលែកនិង គាំទ្រគ្នាទៅវិញទៅមកក្នុងជីវភាពរស់នៅ។
នាឱកាសនេះគណៈកម្មការទាក់ទងប្រពៃណីរបស់កងទ័ព Truong Sa បានបំផុសចលនាសប្បុរសធម៌ប្រគល់ អំណោយចំនួន ១៦ កញ្ចប់ជូនដល់ក្រុមគ្រួសារនៃកងទ័ព Truong Sa ដែលមានស្ថានភាពលំបាក។ រីឯ សហព័ន្ធ ពលករខេត្ត Phu Yen ក៏បានប្រគល់អំណោយចំនួន ១០ កញ្ចប់ជូនដល់ក្រុមគ្រួសារនៃយុទ្ធជនពិការ Truong Sa ដែលមានស្ថានភាពលំបាកផងដែរ៕

