លោកស្រី Sarah Hooper អគ្គកុងស៊ុលអូស្ត្រាលីប្រចាំនៅទីក្រុងហូជីមិញ ថ្លែងក្នុងពិធីនេះ។ រូបថត៖ VOV |
កម្មវិធីនេះនឹងត្រូវបានអនុវត្តន៍នៅតំបន់ដីសណ្តទន្លេ Cuu Longក្នុងដំណាក់កាលឆ្នាំ ២០២៣ - ២០២៥ ដោយមានកញ្ចប់ថវិកាចំនួន ២,៥ លានដុល្លារអូស្ត្រាលី (AUD) ស្មើនឹងជាង ១,៦ លានដុល្លារអាមេរិក ដែលឧបត្ថម្ភដោយរដ្ឋាភិបាលអូស្ត្រាលី។ បើតាមលោកស្រី Sarah Hooper អគ្គកុងស៊ុលអូស្ត្រាលីប្រចាំទីក្រុងហូជីមិញ ក្រៅពីជំនួយផ្នែកហិរញ្ញវត្ថុខាងលើ អូស្ត្រាលីនឹងសហការជាមួយទីក្រុង Can Tho ដើម្បីអភិវឌ្ឍកសិកម្មបច្ចេកវិទ្យាខ្ពស់ តាមរយៈមជ្ឈមណ្ឌលស្រាវជ្រាវកសិកម្មអន្តរជាតិអូស្ត្រាលី។
លោក Tran Viet Truong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Can Tho។ រូបថត៖ VOV |
លោក Tran Viet Truong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Can Tho បានឲ្យដឹងថា បច្ចុប្បន្ន Can Tho ផ្តល់អាទិភាពខ្ពស់ចំពោះការអនុវត្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដើម្បីលើកកំពស់ប្រសិទ្ធភាពកសិកម្ម និងកែច្នៃផលិតផលកសិកម្ម។ ដូច្នេះ ទីក្រុង Can Tho ត្រៀមខ្លួនជាស្រេច ស្វាគមន៍និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចអូស្ត្រាលីក្នុងការស្វែងរកឱកាសវិនិយោគក្នុងវិស័យនេះ។


