អឺរ៉ុបចង់ឱ្យធនាគារអ៊ីរ៉ង់តភ្ជាប់ជាមួយពិភពលោក (រូបថត៖ TTXVN)

នាថ្ងៃទី២១ខែតុលា ថ្លែងមតិទៅកាន់សន្និសីទសារព័ត៌មានជាមួយសមាជិកព្រឹទ្ធស ភាអ៊ីរ៉ង់និងបារាំង សមាជិកព្រឹទ្ធសភាបារាំង លោក Philippe Bonnecarrere ដែលជាប្រធានក្រុមមិត្តភាពបារាំង-អ៊ីរ៉ង់នៃព្រឹទ្ធសភាបារាំង បានឲ្យដឹងថា កិច្ចខិតខំប្រឹងប្រែងរបស់អឺរ៉ុបសំដៅផ្តោតលើការជួយឲ្យប្រទេសអ៊ីរ៉ង់ ទទួលផលប្រយោជន៍ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឬហៅថាផែនការសកម្មភាពរួម គ្រប់ជ្រុងជ្រោយ (JCPOA) បើទោះបីជាសហរដ្ឋអាមេរិកបានដកខ្លួនចេញ ថ្វីត្បិតតែជួបការលំបាកពិតមែនក៏ប៉ុន្តែនៅតែអាចធ្វើទៅបាន។ ដោយមានវិធីសាស្ត្រមួយគឺយ៉ាងហោចណាស់ត្រូវមានធនាគារអ៊ីរ៉ង់មួយនៅភ្ជាប់ជាមួយនឹងប្រព័ន្ធធនាគារអន្តរជាតិតាមរយៈសេវាទូរគម នាគមន៍អន្តរធនាគារនិងហិរញ្ញវត្ថុអន្តរជាតិ (SWIFT) ក៏ដូចជាដើម្បីរក្សាទំនាក់ទំនងពាណិជ្ជកម្មស្តីពីការជួញដូរទំនិញនិងសេវាកម្មដោយគ្មានទទួលផលប៉ះពាល់ពី បទបញ្ចាដាក់ទណ្ឌកម្មដែលបានចូលជាធរមានផងដែរ៕