លោកស្រី Bettina Muscheidt ប្រធានប្រតិភូនៃសហភាពអឺរ៉ុបប្រចាំនៅលីប៊ី និងលោក Sultan Hajiyev នាយកទទូលបន្ទុកការរៀបចំកម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ (UNDP) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនៅការិយាល័យរបស់ UNDP លីប៊ី ប្រចាំនៅរដ្ឋធានី Tunis (ទុយនីស៊ី)។ តាមរយៈកិច្ចព្រមព្រៀងនេះ EU នឹងជួយឧប្ថម្ភ ថវិការចំនួន ៥ លាន អឺរ៉ូ សម្រាប់គម្រោងដែលមានឈ្មោះថា "ការជួយឧបន្ថម្ភគាំទ្រ ក្នុងការបោះឆ្នោតជូនដល់ប្រជាជនលីប៊ី (Pepol)" ក្រោមអធិបតីភាពរបស់អង្គការសហ ប្រជាជាតិ ។

ថ្លែងមតិក្នុងពិធីចុះហត្ថលេខានេះ លោកស្រី Muscheidt បានអះអាងថា សហភាព អឺរ៉ុបនិងអង្គការសហប្រជាជាតិបានជួយគាំទ្រយ៉ាងសកម្មសារជាថ្មីទៀតជាមួយការខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិដើម្បីធ្វើឲ្យប្រទេសលីប៊ីសម្រេចបាននូវលទ្ធិប្រជាធិបតេយ្យ សន្តិភាព និង ស្ថិរភាព ផងដែរ៕