អឺរ៉ុបនិងរុស្ស៊ីប្តេជ្ញាចិត្តបន្តរក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់

លោកស្រី Federica Mogherini បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងឆ្នាំ ២០១៥ សម្រេចបាននូវគោលដៅមួយដោយធានាថាអ៊ីរ៉ង់មិនឲ្យបានអភិវឌ្ឍនិងផលិតអាវុធនុយក្លេអ៊ែរជាដាច់ខាត។ លោកស្រី Federica Mogherini អះអាងថា EU នឹងធ្វើសកម្មភាពជាក់ស្តែងដើម្បីការពារផលប្រយោជន៍សេដ្ឋកិច្ចរបស់ខ្លួន។

នាថ្ងៃទី៨ ខែឧសភា ក្រសួងការបរទេសរុស្ស៊ី ក៏សំដែងការខកចិត្តយ៉ាងខ្លាំង ចំពោះសេចក្តីសម្រេចចិត្តរបស់លោក Donald Trump ដែលបានប្រកាស ដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នោះ។ ទន្ទឹមនេះ ក្រសួងការ បរទេសរុស្ស៊ីនៅតែ ប្រកាសបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយ ភាគីនានាដែលជា សមាជិកក្នុងកិច្ចព្រមព្រៀងនេះ និង បន្តអភិវឌ្ឍទំនាក់ទំនង ទ្វេភាគីជាមួយ អ៊ីរ៉ង់ ផងដែរ៕