រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif

នាថ្ងៃទី១៨ខែសីហា ថ្លែងមតិក្នុងក្លឹបអ្នក កាសែតវ័យក្មេង អ៊ីរ៉ង់ លោក Mohammad Javad Zarif បានឲ្យដឹងថាបណ្តា ប្រទេសអឺរ៉ុបបាននាំចេញសំណើរនានាដើម្បីរក្សាការផ្លាស់ប្តូរប្រេងរ៉ែនិងធនាគារជាមួយអ៊ីរ៉ង់បន្ទាប់ពីសហរដ្ឋ អាមេរិកបានដំណើរការដាក់ទណ្ឌកម្មឡើងវិញក្នុងដំណាក់កាលទី ២ នៅដើមខែ វិច្ឆិកាខាងមុខ ប៉ុន្តែការលើកសំណើទាំងនេះត្រឹមតែបង្ហាញឱ្យឃើញ អំពីទស្សនៈតែប៉ុណ្ណោះទេតែគ្មានភាពជាក់ស្តែងនោះឡើយ។ យោងតាមរដ្ឋមន្រ្តីការ បរទេសអ៊ីរ៉ង់ទោះបីមានជំហានផ្លាស់ប្តូរថ្មីមួយចំនួនក៏ប៉ុន្តែបណ្តាប្រទេសអឺរ៉ុបមិនទាន់ត្រៀមទទួលរងផលប៉ះពាល់ដើម្បីការពារកិច្ចព្រមព្រៀងនុយក្លេអ៊ែរ អ៊ីរ៉ង់នោះឡើយ៕