អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang។ (រូបថត៖ baoquocte.vn) |
“វៀតណាមមានមូលដ្ឋានគតិយុត្ត និងភស្តុតាងប្រវត្តិសាស្ត្រគ្រប់គ្រាន់ដើម្បី បញ្ជាក់អធិបតេយ្យភាពរបស់ខ្លួនលើប្រជុំកោះ Hoang Sa និង Truong Sa ដោយអនុ លោមតាមច្បាប់អន្តរជាតិ ក៏ដូចជាសិទ្ធិអធិបតេយ្យភាព និងយុត្តាធិការចំពោះដែន សមុទ្ររបស់វៀតណាម ដែលត្រូវបានកំណត់ស្របតាមអនុសញ្ញាអង្គការសហ ប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។ ការអង្កេត និងស្រាវជ្រាវវិទ្យា សាស្ត្រនៅក្នុងវិសាលភាពប្រជុំកោះ Truong Sa និងដែនសមុទ្ររបស់វៀតណាមដែល ត្រូវបានបង្កើតឡើងដោយអនុលោមតាម UNCLOS ១៩៨២ ដោយគ្មានការអនុញ្ញាតពី វៀតណាមគឺជាការរំលោភបំពានលើអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Truong Sa សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការរបស់វៀតណាមលើ ដែនសមុទ្ររបស់ខ្លួន ដូច្នេះហើយជាមោឃៈ”៕

