លោកប្រធានរដ្ឋ Nguyen Xuan Phuc ថតរូបអនុស្សាវរីយ៍ជាមួយសិស្សានុសិស្សឆ្នើមៗក្នុងការប្រកួតគូរគំនូរនិងនិពន្ធអក្សរសាស្ត្រ "ដើម្បីវៀតណាមមួយប្រាកដជាឈ្នះ”។ (រូបថត៖ TTXVN) |
“យើងត្រូវតែឃើញស្មារតីវៀតណាមនៅគ្រប់វ័យអាយុ ជាពិសេសគឺប្អូនៗកុមារ ដែលមានជីវភាពលំបាក កុមាររងជម្ងឺ។ សូមកោតសរសើរស្មារតីរបស់ប្អូនៗ ទោះជា ជួបការលំបាកជាច្រើន រងជម្ងឺ ឬរស់នៅតំបន់ឆ្ងាយដាច់ស្រយាលក៏ដោយ ប៉ុន្តែប្អូនៗ បានបង្ហាញនូវស្មារតីវៀតណាម តាមរយៈការគូរគំនូររាប់ពាន់ផ្ទាំង ដែលត្រូវបាន មហាជនវាយតម្លៃខ្ពស់និងគាំទ្រ។ ស្នាដៃដ៏អស្ចារ្យពោរពេញទៅដោយលក្ខណៈមនុស្ស សាស្ត្រទាំងនេះរបស់ប្អូនៗ បានបង្ហាញឲ្យឃើញស្មារតីរបស់កុមារវៀតណាម ដែលមិន ចេះរាថយនៅចំពោះមុខការលំបាកឧបសគ្គ ដើម្បីរីកសាយភាយថាមពលដ៏សកម្មក្នុង ជីវភាព”។
នៅជំនួបនេះដែរ លោកប្រធានរដ្ឋ Nguyen Xuan Phuc ក៏បានតម្រូវឲ្យស្ថាប័ន មានសមត្ថកិច្ច សង្គមទាំងមូល ត្រូវលើកកំពស់ស្មារតីទទួលខុសត្រូវក្នុងការថែទាំ ជំនាន់វ័យក្មេង ជាពិសេសគឺកុមារងាយរងគ្រោះ ជួយប្អូនៗចិញ្ចឹមក្ដីសុបិន ជំនះលើការ លំបាកដើម្បីឈានឡើងក្នុងជីវភាព៕

