រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី Saifuddin Abdullah (រូបថត៖ VNA) |
នាថ្ងៃទី ១២ ខែធ្នូ ថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - វេទិការបស់ប្រទេសចំនួន ៧ ដែលមានខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ឈានមុខគេនៅលើពិភពលោក (G7) តាមទម្រង់អនឡាញនោះ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Saifuddin Abdullah បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការលើកកំពស់សមត្ថភាពបង្ការ ទប់ស្កាត់ និងឆ្លើយតបចំពោះទង្វើល្មើសច្បាប់នៅលើសមុទ្រ ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការរក្សាសមុទ្រខាងកើត ដែលជាដែនសមុទ្រនៃការដោះដូរពាណិជ្ជកម្ម និងប្រកបដោយវិបុលភាព។ នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Saifuddin Abdullah បានអះអាងថា គោលជំហរឥតងាករេរបស់ម៉ាឡេស៊ីគឺ ដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី មានលក្ខណៈស្ថាបនា ដោយផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេសគឺ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។

