ថ្នាក់ដឹកនាំបក្ស និងរដ្ឋអញ្ជើញ ទៅគោរពវិញ្ញណក្ខ័ន្ធលោកប្រធានហូជីមិញ

អញ្ជើញចូលរួមពិធីឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធនេះមានវត្តមាន៖ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong អតីតអគ្គលេខាបក្ស លោក Le Kha Phieu និង លោក Nong Duc Manh អតីតប្រធានរដ្ឋលោក Tran Duc Luong នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man និងអតីតថ្នាក់ដឹកនាំមួយចំនួនទៀត។

នាថ្ងៃដដែល បណ្ដាគណប្រតិភូគណៈកម្មាធិការយោធាមជ្ឈឹម ក្រសួងការពារជាតិ គណកម្មាធិការបក្សនគរបាលមជ្ឈឹម ក្រសួងនគរបាល គណកម្មាធិការបក្សទីក្រុង គណៈកម្មាធិការប្រជាជនទីក្រុងហាណូយ និងគណកម្មាធិការចាត់តាំងមជ្ឈឹមបានអញ្ជើញទៅដាក់កម្រោងផ្ដា ចូលគោរពវិញ្ញាណកក័្ខន្ធលោកប្រធានហូជីមិញ និងដាក់កម្រោងផ្កា ឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធវីរៈយុទ្ធជនពលីនៅវិមានរំលឹកវិញ្ញាណក្ខ័ន្ធបណ្ដាវីរៈយុទ្ធជនពលីនៅឈាបនដ្ឋាន Mai Dich ទីក្រុងហាណូយ៕