(រូបថត៖ VOV)


អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អះអាងថា កងកម្លាំងឆ្មាំការពារនគរបាលប្រជាជនដើរតួនាទីសំខាន់ ពិសេសលើសមរភូមិការពារសន្តិសុខមាតុប្រទេស ការពារបក្ស រដ្ឋ ប្រជាជននិង លទ្ធិសង្គមនិយម។ ប្រធានរដ្ឋលោក Tran Dai Quang សង្កត់ធ្ងន់ថា កងកម្លាំងឆ្មាំការពារនគរបាលបន្ត ផ្លាស់ប្ដូរថ្មី លើកកំពស់ប្រសិទ្ធភាព គុណភាព ជំនាញ អនុវត្តន៍ឲ្យបានល្អនូវ ការងារបង្ការប្រឆាំង តស៊ូរាំងស្កាត់ប្រកបដោយប្រសិទ្ធភពនូវអំពើបំផ្លិចបំផ្លាញ និងអំពើភេរវកម្មរបស់កម្លាំងអមិត្តនិងបទល្មើស៕