រមណីយដ្ឋាន Sentosa របស់ សិង្ហបុរី

អាមេរិកបានជ្រើសរើស កោះ Sentosa ដែលស្ថិតនៅលំហសមុទ្រ ភាគខាងត្បូងសិង្ហបុរី ធ្វើជាទីកន្លែងរៀបចំជំនូបរវាង លោក Donald Trump ជាមួយ លោក Kim Jong-un នាថ្ងៃទី ១២ មិថុនាខាងមុខ។ សណ្ឋាគារមួយក្នុងចំណោមសណ្ឋាគារនៅ Sentosa នឹងត្រូវបានប្រើប្រាស់សម្រាប់កិច្ចប្រជុំកំពូលនេះ។

ទោះជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ ភាគី ស.ប.ប.ក នៅមិនទាន់ព្រមទទួលទីកន្លែងពោលខាងលើនៅឡើយទេ។ នាបច្ចុប្បន្ន កិច្ចចរចា ស្ដីពីបញ្ហាភស្តុភារនៃជំនួបកំពូលនេះបានប្រព្រឹត្តិទៅយ៉ាងរលូនផងដែរ៕