ទួរគីបង្កើនពន្ធនាំចូលទៅលើរថយន្តដឹកអ្នកដំណើរពីអាមេរិកឡើងថែម ១២០% និងផលិតផលភេសជ្ជៈមានជាតិ អាល់កុលឡើងថែម១៤០%

លោកស្រី Sarah Sanders បានប្រកាសថាការដែលអាមេរិកបង្កើនពន្ធនាំចូលសំរាប់អាលុយមីញ៉ូមនិងដែកថែប ពីប្រទេសទួរគីគឺសំដៅធានាផលប្រយោជន៍នៃសន្តិសុខអន្តរជាតិអាមេរិក ដោយមិនពាក់ព័ន្ធនឹងសកម្មភាពតបតណាមួយឡើយ។យោងតាមលោកស្រីរូបនេះ ទោះបីជាគ្រូគង្វាល Andrew Brunson ត្រូវបានដោះលែងក្តី ក៏ប៉ុន្តែកំរិតវាយ ពន្ធទៅលើមុខទំនិញដែកថែបនៅតែរក្សាដដែលដែរ។

សេចក្តីប្រកាសពោលខាងលើនេះត្រូវបាននាំចេញក្រោយពីប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បានចុះហត្ថលេខាលើអនុក្រឹត្យស្តីពីការបង្កើន ពន្ធនាំចូលទៅលើរថយន្តដឹក អ្នកដំណើរពីអាមេរិកឡើងថែម១២០% ផលិតផល ភេសជ្ជៈមានជាតិ អាល់កុលឡើងថែម១៤០% និងបារីឡើងថែម ៦០% និងមុខទំនិញមួយចំនួនទៀតផង៕