អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Do Hung Viet នៅក្នុងសន្និសីទសារព័ត៌មានអន្តរជាតិ។ (រូបថត៖ tienphong.vn) |
“ដោយមានគោលនយោបាយដ៏ខ្ជាប់ខ្ជួន អំពីការការពារ និងលើកកម្ពស់សិទ្ធិ មនុស្សវៀតណាម
យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះយន្តការ UPR ហើយកសាង របាយការណ៍ជាតិយ៉ាងម៉ត់ចត់ ក៏ដូចជាអនុវត្តន៍អនុសាសន៍ដែលវៀតណាមទទួល យកនៅវដ្តទាំងអស់។ របាយការណ៍របស់វៀតណាមបានផ្តល់នូវស្ថានភាពបច្ចុប្បន្ន ភាព ជាមួយនឹងភស្តុតាង ព័ត៌មាននិងទិន្នន័យជាក់លាក់ តាមនោះបញ្ជាក់ពីកិច្ចខិតខំរបស់វៀតណាមក្នុងការធានាសិទ្ធិមនុស្ស ជាពិសេសក្នុងការកែលម្អប្រព័ន្ធច្បាប់អំពី សិទ្ធិមនុស្ស ការអនុវត្តកាតព្វកិច្ចតាមសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិដែលវៀតណាមចូលជាសមាជិក ក៏ដូចជាសមិទ្ធិផលរបស់វៀតណាមក្នុងការកាត់បន្ថយភាពក្រីក្រពហុ វិមាត្រ ប្រកបដោយនិរន្តរភាព ការធានាសុខុមាលភាពសង្គម និងលើកស្ទួយជីវភាព រស់នៅរបស់ប្រជាជន និងធានាសិទ្ធិរបស់ក្រុមងាយរងគ្រោះផងដែរ”។

លោកអនុរដ្ឋមន្ត្រីការបរទេស Do Hung Viet បានអះអាងថា នាពេលកន្លងមក វៀតណាមបានពិនិត្យយ៉ាងទូលំទូលាយលើការអនុវត្តអនុសាសន៍ដែលវៀតណាមទទួលយកក្នុងរបាយការណ៍ UPR វដ្ដទី ៣។ គិតត្រឹមខែមករាឆ្នាំ ២០២៤ ក្នុងចំណោម អនុសាសន៍ទាំង ២៤១ ដែលបានទទួលយកក្នុងវដ្តទី ៣ វៀតណាមបានបញ្ចប់ការ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវអនុសាសន៍ចំនួន ២០៩ ដែលស្មើនឹង ៨៦,៧%។ នេះជាកិច្ចខិតខំប្រឹងប្រែងដ៏ធំរបស់វៀតណាមក្នុងដំណាក់កាលពោរពេញទៅដោយភាពចលាចលរបស់ពិភពលោកជាមួយនឹងបញ្ហាប្រឈមដែលកំពុងកើតមានជាច្រើនដូចជា ជំងឺរាតត្បាត COVID-១៩ ការប្រែប្រួលអាកាសធាតុ ការរិចរិលបរិស្ថាន សន្តិសុខ ស្បៀង និងជម្លោះប្រដាប់អាវុធ៕