រថយន្តនិទាឃរដូវដឹកពលករវិលត្រឡប់មកស្រុកកំណើតទទួលអំណរបុណ្យតេត ̣(រូបថត៖ TTXVN)

លោក Trinh Van Dung កម្មករមួយរូប មកពីខេត្ត Thanh Hoa បានចែករំលែកថា៖“គ្រួសារយើងខ្ញុំមិនបានទទួលអំណរបុណ្យតេតនៅស្រុកកំណើតអស់រយៈពេល ៥ ឆ្នាំហើយ។ ទទួលបានព័ត៌មាននេះ កូនៗពីនាក់របស់ខ្ញុំសប្បាយចិត្តណាស់។ សហជីពបានថែទាំបុណ្យតេតជូនពលករយ៉ាងម៉ត់ចត់ណាស់”។

នាយប់ថ្ងៃទី ២៩ ខែមករា អគ្គក្រុមហ៊ុនទូរគមនាគមន៍ MobiFone បានរៀបចំកម្មវិធី "បុណ្យតេតពេញទៅដោយមនោសញ្ចេតនា - និទាឃរដូវតភ្ជាប់ " នៅស្ថានីយ៍រថភ្លើង Sai Gon ដោយប្រគល់សំបុត្ររថភ្លើងចំនួន ១២០០ សន្លឹក ដោយឥតគិតថ្លៃជូនកម្មករនៅខេត្ត Binh Duong និង Dong Nai វិល ត្រឡប់មក ស្រុកកំណើតទទួលអំណរបុណ្យតេត៕