នាថ្ងៃទី២៦ ខែសីហា អភិបាលរដ្ឋ California លោក Jerry Brown បាន ចុះហត្ថលេខាអនុម័តលើ គម្រោងច្បាប់៨៩២ដែលទទួលស្គាល់ជាផ្លូវការនូវបុណ្យចូលឆ្នាំថ្មីតាមច័ន្ទគតិ។ តាមច្បាប់នេះចែងថា សាលារៀន និងមូលដ្ឋានអប់រំ សាធារណៈទាំងអស់នៅរដ្ឋ California នឹងត្រូវបានលើកទឹកចិត្តរៀបចំព្រឹត្តិ ការណ៍ដើម្បីកត់សម្គាល់អត្ថន័យខាងប្រពៃណីនិងវប្បធម៌ដ៏ធំធេងនៃបុណ្យចូលឆ្នាំថ្មីតាមច័ន្ទគតិ ក៏ដូចជាការរួមវិភាគទានរបស់សហគមន៍ជនអាមេរិកដើម កំណើតអាស៊ីនិងប្រទេសកោះប៉ាស៊ីហ្វិក (API) ចំពោះរដ្ឋនេះផងដែរ៕