បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សា និងធ្វើការពិចារណា លើបទប្បញ្ញត្តិនៃច្បាប់នេះ សភាតំណាងរាស្រ្តបានអនុម័តច្បាប់ផ្សះផ្សាជាតិ ដោយសំឡេងភាគច្រើន។

នៅខែមិថុនាឆ្នាំ ២០២២ ក្រុមប្រឹក្សាប្រធានាធិបតីលីប៊ីដែលមានមូលដ្ឋាន នៅភាគខាងលិចបានប្រកាសពីចក្ខុវិស័យយុទ្ធសាស្ត្ររបស់ខ្លួនសម្រាប់ការផ្សះផ្សាជាតិ។ គណៈកម្មាធិការច្បាប់ដែលត្រូវបានតែងតាំងដោយក្រុមប្រឹក្សា ប្រធានាធិបតីបានចាប់ផ្តើមពថងក្រង់ង្រៀងច្បាប់ផ្សះផ្សាជាតិនៅចុងឆ្នាំ ២០២២ ហើយបានបង្ហើយនៅខែកុម្ភៈ ឆ្នាំ ២០២៤។ ថ្មីៗនេះ នៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៤ ប្រធានក្រុមប្រឹក្សាប្រធានាធិបតីលីប៊ី លោក Mohamed Menfi បានអំពាវនាវឲ្យប្រធានសភាតំណាងរាស្រ្ត លោក Aguila Saleh ដើម្បីអនុម័តសេចក្ដីព្រាងច្បាប់ផ្សះផ្សាជាតិ "ដោយគ្មានការធ្វើវិសោធនកម្មលើណាមួយ"ឡើយ ៕