ក្នុងនោះ កញ្ចប់វិនិយោគធំបំផុត ចំនួន ១៧៦ ពាន់លានយ៉េន គឺជាការចាយវាយដំបូងសម្រាប់ប្រព័ន្ធរ៉ាដាការពារអាកាស Aegis Ashore លើដី ដែលមានសមត្ថភាពតាមដានមីស៊ីលនៅលើអាកាស។ ជប៉ុនក៏បានចាយវាយ ៦៨ ពាន់លានយ៉េន ដើម្បីទិញយន្តហោះចម្បាំង F-35 ចំនួន ៦ គ្រឿង។ លើសពីនេះទៀត រដ្ឋាភិបាលជប៉ុនក៏បានអនុម័តលើ ឆ្នាំសារពើពន្ធ ២០១៩ ឡើងទៅដល់ ១០១ ៤៥៦ ពាន់លានយ៉េន កើន ៣ ៧០០ ពាន់លានយ៉េន បើធៀបនឹងថវិកាឆ្នាំសារពើពន្ធ ២០១៨។ តាមសេចក្ដីប្រកាសថារដ្ឋាភិបាលជប៉ុននឹងដាក់ កញ្ចប់ថវិកានេះជូនរដ្ឋសភា នៅក្នុងមស័យប្រជុំនាខែមករា ឆ្នាំ២០១៩ ហើយគ្រងនឹងបានអនុម័តជាឯកឆ័ន្ទមុនខែមិនាឆ្នាំ ២០១៩ខាងមុខ៕