ពិធីធ្វើសច្ចាប្រណិធានចូលកាន់តំណែងរបស់ប្រធានថ្មីនៃតំបន់រដ្ឋបាលពិសេសលោក Li Jiachao ក្រោមសក្ខីភាពរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមនៃប្រទេសចិន លោក Xi Jinping។ (រូបថត៖ AFP/TTXVN) |
លោក Xi Jinping ប្រធានរដ្ឋចិនក៏បានថ្លែងសុន្ទរកថាដ៏សំខាន់នៅក្នុងពិធីនេះ ក្នុងនោះបញ្ជាក់ថា នាពេលខាងមុខ ហុងកុងចាំបាច់ត្រូវបន្តអនុវត្តយ៉ាងពេញលេញ និងត្រឹមត្រូវនូវពាក្យស្លោក "ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ" ហើយប្រកាន់ខ្ជាប់នូវ ការបង្រួបបង្រួមរវាងសិទ្ធិគ្រប់គ្រងលើគ្រប់ជ្រុងជ្រោយនៃ រដ្ឋាភិបាលមជ្ឈិម ជាមួយនឹងការធានាសិទ្ធិស្វ័យភាពកម្រិតខ្ពស់នៃតំបន់រដ្ឋបាលពិសេស ហើយត្រូវតែរក្សាបាននូវឋានៈពិសេស និងប្រៀបខ្លាំងរបស់ហុងកុងផងដែរ៕

