នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau និងប្រធានាធិបតីបារាំង លោក Emmanuel Macron

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅប៉ារីស រដ្ឋលេខាធិការក្រសួងអឺរ៉ុបនិងការបរទេសបារាំង លោក Jean-Baptiste Lemoyne បានអះអាងថា "គណៈរដ្ឋមន្រ្តីបានពិចារណានិងអនុម័តលើសេចក្តីព្រាងច្បាប់ដោយសភាអឺរ៉ុប"។ ទោះយ៉ាងណាក៏ដោយ ដើម្បីឱ្យមានសុពលភាពជាយូរអង្វែង ច្បាប់នេះត្រូវអនុម័តដោយប្រទេសជាសមាជិកសហភាពអឺរ៉ុបនីមួយៗ។ យោងតាម CETA ពន្ធគយនឹងត្រូវបានលុបចោលសម្រាប់ទំនិញនិងសេវាកម្មនានា,រវាងប្រទេសកាណាដានិងសហភាពអឺរ៉ុប ដែលប៉ាន់ស្មានមានទឹកប្រាក់ចំនួន ៥៩០ លានអ៊ឺរ៉ូស្មើនឹង ៦៦៥ លានដុល្លារអាមេរិកក្នុងមួយឆ្នាំផងដែរ៕