![]() |
នាថ្ងៃទី ២២ ខែធ្នូ ជាថ្ងៃដំបូងដែលរដ្ឋាភិបាលបានបិទផ្នែកខ្លះនៃដំណើរការនោះ ការចរចាស្ដីពីគម្រោងច្បាប់ថវិការវាងថ្នាក់ដឹកនាំភាគីប្រជាធិបតេយ្យនៅព្រឹទ្ធសភា លោក Chuck Schumer ជាមួយអនុប្រធានាធិបតេយ្យអាមេរិក លោក Mike Pence និងនាយខុទ្ទកាល័យសេតវិមាន លោក Mich Mick Mulvaney បានប្រព្រឹត្តិទៅ ប៉ុន្តែហាក់ដូចជាមិនទទួលបានការវិវឌ្ឍណាមួយឡើយ។ យោងតាមអ្នកនាំពាក្យរបស់ លោក Chuck Schumer បានឲ្យដឹងថាអនុប្រធានាធិបតេយ្យអាមេរិក លោក Mike Pence បានលើកសំណើរមួយ ប៉ុន្តែភាគីទាំងពីរនៅតែមានការខ្វែងគំនិតគ្នា។ ក្រោយមក ថ្នាក់ដឹកនាំភាគីសម្លេងភាគច្រើននៅព្រឹទ្ធសភា លោក Mich McConnell បានប្រកាសថាកិច្ចប្រជុំជាបន្តរបស់ព្រឹទ្ធសភានឹងប្រព្រឹត្តិទៅនាថ្ងៃទី ២៧ ខែធ្នូ ខាងមុខ ពោលគឺបញ្ចប់ឱកាសឈប់សម្រាកបុណ្យណូអែល៕

