នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May នៅក្នុងការបោះឆ្នោតសម្ដែងទំនុកទុកចិត្តនៅក្នុងរដ្ឋសភានៃប្រទេសខ្លួន
នាថ្ងៃដដែល កាសែត The Times បានជួនដំណឹងថា បណ្ដាមន្ត្រី EU កំពុងពិចារណាលើផែនការពន្យារពេលការដែលអង់គ្លេសចាកចេញពីប្លុកនេះ ដល់ឆ្នាំ២០២០ ក្រោយពីអាល្លឺម៉ង់និងបារាំងបានបង្ហាញថាពួកគេបានត្រៀមខ្លួនជាស្រេចដើម្បីពន្យារពេលការចរចា Brexit នានា ក្នុងបរិបទ ដែលឆាកនយោបាយអង់គ្លេសកំពុង ច្របូកច្របល់។ កាសែតនេះបានដកស្រង់ប្រភពព័ត៌មានដែលថា ផែនការនេះបានព្យារពេល Brexit ក្នុងរយៈពេល ៣ ខែ ពីថ្ងៃទី ២៩ ខែមិនា ដល់ចុងខែមិថុនាខាងមុខ។ ទោះជាយ៉ាងណាក៏ដោយមជ្ឈដ្ឋានមន្រ្តី EU កំពុងសិក្សាស្រាវជ្រាវអំពីដំណើការគតិយុត្តិដើម្បីពន្យារពេល Brexit រហូតដល់ឆ្នាំ ២០២០៕