រដ្ឋាភិបាលអង់គ្លេសគ្រោងនឹងបន្តរក្សាការចរាចរទំនិញដោយ សេរីរវាងអង់គ្លេសនិង EU ដូចបច្ចុប្បន្ន។ រីឯកិច្ចព្រមព្រៀងដៃគូរវាងអង់គ្លេសជាមួយ EU នាពេលអនាគត អង់គ្លេសនឹងធ្វើការប្រកាសនាខែតុលា ក្នុងនោះ មានទាំង សំណើរបស់អង់គ្លេសស្តីពីកិច្ចព្រមព្រៀងគយថ្មីជាមួយ EU ផងដែរដែរ។

ក៏ទាក់ទិនទៅនឹងអង់គ្លេស នាពេលថ្មីៗនេះ កាសែត “The Independent” បាន ប្រកាសលទ្ធផលស្ទង់មតិដោយសរឲ្យឃើញថា មនុស្សជិតពាក់កណ្តាលដែល បានសាកសួរគឺតែងតែចាត់ទុកថា នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May គួរចាកចេញពីដំណែង មុននឹងពេលដែលប្រទេសនេះអនុវត្តការបោះឆ្នោត សកលនាឆ្នាំ២០២២ខាងមុខ៕