មួយថ្ងៃមុននេះ សហរដ្ឋអាមេរិកបានប្រកាសថា អាមេរិកនឹងអនុញ្ញាតឱ្យ ផ្តល់ជំនួយប្រេងឥន្ធនៈ និងអគ្គិសនីដល់ប្រទេសស៊ីរីរយៈពេល ៦ ខែ ដើម្បី កែលម្អសមត្ថភាពទទួលបានសេវាមូលដ្ឋាន បន្ទាប់ពីកងកម្លាំងប្រឆាំងបានដាយផ្តួលរំលំរបបប្រធានាធិបតីលោក Bashar al-Assad កាលពីខែមុន។

ប្រជាជនលក់ទំនិញនៅផ្សារ ក្នុងទីក្រុង Damascus ប្រទេសស៊ីរី កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។ រូបថត៖ THX/TTXVN

កាលពីថ្ងៃទី៧ ខែមករា អាកាសយានដ្ឋានអន្តរជាតិ Damascus បានដំណើរការជើងហោះហើរក្នុងស្រុក និងអន្តរជាតិឡើងវិញជាលើកដំបូង ចាប់តាំងពីប្រធានាធិបតីលោក Bashar al-Assad ត្រូវបានផ្តួលរំលំ៕