នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau។ (រូបថត៖ AFP/VNA) |
ឆ្លើយបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំ Ottawa នាពេលថ្មីៗនេះ លោកស្រី Sophia Leong សមាជិកាគណៈពិគ្រោះ យោបល់នៃគំនិតផ្ដួចផ្ដើមកាណាដា-អាស៊ាន បានបញ្ជាក់ថា វៀតណាមនៅតែជាអាទិ ភាពមួយរបស់កាណាដាអាស្រ័យដោយមានប្រៀបខ្លាំងចំនួន ៣។ ទីមួយ សេដ្ឋកិច្ចវៀត ណាមមានសមត្ថភាពស្ដារដ៏ល្អប្រសើរ។ ទីពីរ ការរីកធំធាត់យ៉ាងឆាប់រហ័សនៃវណ្ណៈ កណ្ដាលនៅវៀតណាមបន្តនាំមកនូវស្ថិរភាពសេដ្ឋកិច្ច ពាណិជ្ជកម្មដ៏ចាំបាច់ ពីព្រោះ ទាំងវៀតណាមនិងកាណាដាត្រូវកែសម្រួលដើម្បីសម្របខ្លួនជាមួយនឹងឥទ្ធិពលដោយបដិវត្តន៍ឧស្សាហកម្មលើកទី៤។ ទីបីគឺជម្ងឺរាតត្បាតកូវីដ ១៩ បានជំរុញដំណើរការ ផ្លាស់ប្ដូរឌីជីថល ហើយខឿនសេដ្ឋកិច្ចទាំងពីររបស់ វៀតណាមនិងកាណាដាកំពុង ឈានចូលគន្លង ប្រក្រតីភាពថ្មី។ វៀតណាមត្រូវបានវាយតម្លៃថា ត្រៀមខ្លួនជាស្រេច ទទួលយកខឿនសេដ្ឋកិច្ចឌីជីថលយ៉ាងឆាប់រហ័សជាងប្រទេសដទៃក្នុងតំបន់ អាស៊ីអាគ្នេយ៍។
ជំនាញការ Berkshire Miller នៃវិទ្យាស្ថាន McDonald Laurier ឲ្យដឹងថា វៀតណាមជាដៃគូសំខាន់មួយក្នុងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿន សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដូច្នេះនេះជាឱកាសដើម្បីកាណាដា កសាងទំនាក់ទំនងសន្តិសុខជាមួយវៀតណាមនិងតំបន់លើវិសាលភាពធំជាង៕

