មុខដំណែងសំខាន់ៗភាគច្រើនក្នុងរដ្ឋាភិបាលចាស់នៅតែរក្សាដដែល ដើម្បីរួមដំណើរជាមួយលោក Putin ក្នុងអាណត្តិថ្មីនេះ។ ក្នុងសេចក្ដីជូនដំណឹងមួយ ដែលបានប្រកាសនៅរមណីដ្ឋានសម្រាកលំហែកាយ Sochi នោះត្រូវបានផ្សាយតាមកាណាល់ទូរទស្សន៍ លោក Putin បានឲ្យដឹងថា៖លោកឯកភាពចំពោះបញ្ជីរាយនាមគណៈរដ្ឋមន្ត្រី ដែលលោកMedvedev បានលើកឡើង។ លោករូបនេះក៏បានសង្ដែងជំនឿជាក់ចំពោះគណៈរដ្ឋមន្ត្រីថ្មី។

ប្រធានាធិតបីរុស្ស៊ី លោក Valadimir Putin

យោងតាមសំណើររបស់លោក Medvedev បានឲ្យដឹងថា៖ ដោយទទួលបានការជឿទុកចិត្តដដែលនោះ លោក Sergei Lavrov កាន់មុខដំណែងជារដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងលោក Sergei Shoigu កាន់មុខដំណែងជារដ្ឋមន្ត្រីការពារជាតិរុស្ស៊ី។ មុខដំណែងក្នុងគណៈរដ្ឋមន្ត្រីថ្មីនៅតែរក្សាដដែលដូចរដ្ឋាភិបាលចាស់រួមមាន៖ រដ្ឋមន្ត្រីសេដ្ឋកិច្ចលោក Maxim Oreshkin រដ្ឋមន្ត្រីក្រសួងថាមពលលោក Alexander Novak រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម លោក Denis Manturov រដ្ឋមន្ត្រីក្រសួងកីឡា Pavel Kolobkov រដ្ឋមន្ត្រីក្រសួងគមានាគមន៍លោក Yevgeny Ditrikh រដ្ឋមន្រ្តីក្រសួងអប់រំលោកស្រី Olga Vasilieva រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ Vladimir Kolokoltsev៕