![]() |
នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសអារ៉ាប់បានពិភាក្សាគ្នាអំពីបញ្ហានយោបាយ សេដ្ឋកិច្ច សន្តិសុខនិងវប្បធម៌ ព្រមទាំងពិចារណាអំពីសេចក្តីព្រាងនៃរបៀបវារៈនៃកកិច្ចប្រជុំកំពូលអារ៉ាប់ដែលនឹងប្រព្រឹត្តទៅនៅ ទីក្រុង Tunis ប្រទេស Tunisia នាចុងខែមីនាខាងមុខ។ បណ្តារដ្ឋមន្ត្រីការបរទេសក៏ផ្លាស់ប្តូរអំពីបញ្ហាប៉ាឡាស្ទីននិងជំលោះជាមួយអ៊ីស្រាអែលរួមជាមួយនឹងរាល់វិធានការសំដៅជំរុញគំនិតផ្តួចផ្តើមសន្តិភាពអារ៉ាប់។ លើសពីនេះទៀត រដ្ឋមន្រ្តីការបរទេសនៃបណ្តាប្រទេសអារ៉ាប់ នឹងពិចារណាពីបំរែបំរួលនៅប្រទេសស៊ីរី លីប៊ី និងយេម៉ែនផងដែរ៕

