យន្តហោះ F-35 របស់អាមេរិកបានហោះចេញពីមូលដ្ឋានអាកាស Tyndall ក្នុងរដ្ឋ Florida (រូបថត៖ AFP / VNA)

ក្នុងសេចក្តីថ្លែងការណ៍មួយ លោក រដ្ឋមន្ត្រីការបរទេស Pompeo បានលើកច្បាស់ថា កិច្ចព្រមព្រៀងជាប្រវត្តិ សាស្ត្ររបស់ UAE គឺសំដៅធ្វើប្រក្រតីភាពទំនាក់ទំនងជាមួយអ៊ីស្រាអែល តាម បណ្ដាកិច្ចព្រមព្រៀង Abraham ដែលនាំមកនូវឱកាស “មានតែមួយគ្មានពីរ” ដើម្បីផ្លាស់ប្ដូរស្ថានភាពយុទ្ធសាស្ត្រក្នុងតំបន់នេះ។

សូមបញ្ជាក់ដែរថា ទាំងអ៊ីស្រាអែល និងអេមីរ៉ាតអារ៉ាប់រួមគឺជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់អាមេរិកនៅមជ្ឈឹមបូព៌ា។ អស់រយៈពេលជាយូរមកហើយ UAE បានបង្ហាញបំណងចង់ទិញយន្តហោះបំបាំងកាយ F-35 ប៉ុន្តែតែងតែប្រឈមមុខនឹងការប្រឆាំងជំទាស់ពីអ៊ីស្រាអែល។ ប៉ុន្តែនាពេលថ្មីនេះប្រទេសទាំងពីរបានធ្វើប្រក្រតីភាពទំនាក់ទំនងការទូត ថែមទាំងមានការធានារបស់សហរដ្ឋអាមេរិក ដូច្នេះហើយអ៊ីស្រាអែលបានដកការ ឆាំងជំទាស់របស់ខ្លួនចេញផងដែរ៕