ប្រជុំកោះដែលត្រូវបានគ្រប់គ្រងដោយប្រទេសរុស្ស៊ីហើយហៅ ថាកោះ Kuril ខាងត្បូងខណៈដែលប្រទេសជប៉ុនហៅប្រជុំកោះនេះថាជា ទឹកដីភាគខាងជើង (រូបថត៖ Shutterstock /TTXVN) |
នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់មន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលរុស្ស៊ីទៅកាន់ប្រជុំ កោះដែលមានជម្លោះចាប់តាំងពីខែសីហាឆ្នាំ ២០១៩ នៅពេលដែលអតីតនាយករដ្ឋមន្ត្រី រុស្ស៊ីលោក Dmitry Medvedev បានអញ្ជើញទៅទស្សនាកោះ ដែលភាគីរុស្ស៊ីហៅថាកោះ Iturup រីឯភាគីជប៉ុនហៅថា Etorofu ។
លោក Zinichev បានទៅកាន់កោះ Kunashir ដើម្បីចូលរួមពិធីសម្ពោធមជ្ឈមណ្ឌលសង្គ្រោះបន្ទាន់។ មជ្ឈមណ្ឌល នេះត្រូវបានបំពាក់ដោយប្រព័ន្ធ ឃ្លាំមើលនិងព្យាករណ៍អាកាសធាតុ ដែលត្រូវបានរចនាឡើងដើម្បីបង្កើនការការពារប្រជាជននិងទឹកដីនេះក្នុងករណីមានគ្រាអាសន្នដែលគ្រោះធម្មជាតិនិងមនុស្សបង្កឡើងផងដែរ៕

