នៅក្នុងជំនួបនេះ លោកស្រី Caroline Nokes អនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃអង់គ្លេសបានសង្កត់ធ្ងន់ថា "អនុស្សារណៈរវាងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនិងរដ្ឋាភិបាលនៃចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើងស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស" គឺមានសារៈសំខាន់ ដោយបង្ហាញនូវការខិតខំប្រឹងប្រែង សុច្ឆន្ទៈរបស់ភាគីទាំងពីរក្នុងការប្រយុទ្ធប្រឆាំង ការជួញដូរមនុស្ស - ជាវិស័យដែលរដ្ឋាភិបាលអង់គ្លេសផ្ដល់ការយកចិត្តទុកពិសេសផងដែរ។
ចំណែកឯ លោក To Lam បានសង្តត់ធ្ងន់ថា នារយៈពេលកន្លងទៅ ក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃអង់គ្លេសបានសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម ដោយរួមចំណែកក្នុងកិច្ចការពារសន្តិសុខជាតិ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពសង្គមនៃប្រទេសនីមួយៗ។
ស្តីពីកិច្ចសហប្រតិបត្តិការនារយៈពេលខាងមុខ ភាគីទាំងពីរបានឯកភាពគ្នាជំរុញការផ្លាស់ប្តូរព័ត៌មានផ្ទាល់តាមរយៈស្ថាប័នទទួលបន្ទុកផ្លាស់ប្ដូរព័ត៌មានអន្តោប្រវេសន៍ ព្រមទាំងផ្លាស់ប្តូរព័ត៌មានអំពី អន្តោប្រវេសន៍ខុសច្បាប់ ក៏ដូចជាសកម្មភាពរបស់អង្គការ អន្តោប្រវេសន៍ខុសច្បាប់។
នាថ្ងៃដែដែល រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម លោក To Lam ក៏មានជំនួបជាមួយលោក Mark Field អនុរដ្ឋមន្ត្រីការបរទេសអង់គ្លេសផងដែរ៕
