![]() |
ការអត្ថាធិប្បាយនៅលើប៉ុស្តិ៍ទូរទស្សន៍ "Rossiya-1" អំពីទំនាក់ទំនងបច្ចុប្បន្នរវាងទីក្រុងម៉ូស្គូនិងណាតូ លោក Shoigu បានឲ្យដឹងថា ប្រហែលជា ៥ ឆ្នាំមុននេះ ភាគីទាំងពីរបានសហការគ្នាយ៉ាងសកម្មនៅទីក្រុង Brussels នៅពេលដែលរុស្ស៊ីមានតំណាងនៅក្នុងណាតូ។ ក៏ប៉ុន្តែ រហូតមកដល់បច្ចុប្បន្ននេះ ដៃគូរបស់រុស្ស៊ីនៅណាតូបានដកខ្លួនចេញពីកិច្ចព្រមព្រៀងកាន់តែច្រើនឡើងដូចចារួមដំណើរជាមួយអាមេរិកដែរ។ ដូច្នេះ លំហសន្តិសុខកាន់តែចង្អៀតទៅៗ។
ទំនាក់ទំនងរុស្ស៊ី - ណាតូកាន់តែអាក្រក់យ៉ាងឆាប់រហ័សចាប់តាំងពីឆ្នាំ ២០១៤ ទាក់ទងនឹងការរួមបញ្ចូល Crimea និងជម្លោះនៅអ៊ុយក្រែនភាគខាងកើត ដោយហេតុនោះ បណ្ដាប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើទីក្រុងម៉ូស្គូ៕

