![]() |
អ៊ីរ៉ង់មាន“ ការយកចិត្តទុកដាក់ពិសេស”ក្នុងការធានាស្ថិរភាពនៅតំបន់ឈូងសមុទ្រ ពែរ្ស។ នាថ្ងៃទី ២៧ ខែ សីហា រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានប្រកាសដូច្នេះ នៅក្នុងជំនួបចរចាជាមួយ សមភាគីជប៉ុនលោក Taro Kono នៅទីក្រុងយូកូហាម៉ាប្រទេសជប៉ុន។
នៅក្នុងជំនួបចរចាទ្វេភាគីនេះ លោក Taro Kono រដ្ឋមន្ត្រីការបរទេសជប៉ុនបានសម្ដែងការព្រួយបារម្ភអំពីភាពតានតឹងនៅតំបន់មជ្ឈឹមបូព៌ា ព្រមជាមួយនោះសង្ឃឹមថា ជប៉ុននឹងខិតខំប្រឹងប្រែងខាងការទូត សំដៅកាត់បន្ថយភាពតានតឹងនៅក្នុងតំបន់។
ជាការឆ្លើយតប រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការចូលរួមកិច្ច ពិគ្រោះយោបល់ទ្វេភាគីនិងថ្នាក់តំបន់។ លោកបានឲ្យដឹងថា ទាំងអ៊ីរ៉ង់និងជប៉ុនសុទ្ធតែមាន “ ចំណាប់អារម្មណ៍ពិសេស”ចំពោះស្ថិរភាពរបស់ទីផ្សារថាមពល ក៏ដូចជាសន្តិសុខ និងស្ថិរភាពនៅឈូងសមុទ្រពែក្សផងដែរ៕

